អនុប្រធានគណបក្សសង្គ្រោះជាតិមិនខ្វល់បណ្ដឹងរបស់ក្រសួងមហាផ្ទៃ
អនុប្រធានគណបក្សសង្គ្រោះជាតិ លោក អេង ឆៃអ៊ាង មិនខ្វល់ទៅនឹងបណ្ដឹងរបស់ក្រសួងមហាផ្ទៃ ប្ដឹងប្រឆាំងរូបលោក និងមន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ ដទៃទៀត ពីបទធ្វើសកម្មភាពខុសច្បាប់ឡើយ។
អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ លោក លី សុផាណា ឲ្យកាសែតក្នុងស្រុកដឹងកាលពីថ្ងៃទី១៥ ខែកុម្ភៈ ថា តុលាការ កំពុងពិនិត្យ និងចាត់ការបណ្ដឹងនេះ។
មន្ត្រីគណបក្សសង្គ្រោះជាតិទាំង ៥រូប ដែលក្រសួងមហាផ្ទៃ ប្ដឹងនោះ មានលោក សម រង្ស៊ី ប្រធានចលនាសង្គ្រោះជាតិ អ្នកស្រី ជូឡុង សូមូរ៉ា តំណាងរាស្ត្រជាប់ឆ្នោតមណ្ឌលភ្នំពេញ កញ្ញា កឹម មនោវិទ្យា អនុប្រធានកិច្ចការសាធារណៈនៃគណបក្សសង្គ្រោះជាតិ អនុប្រធានគណបក្សប្រឆាំង ២រូបទៀត គឺលោក លោក អេង ឆៃអ៊ាង និងអ្នកស្រី មូរ សុខហួរ។
ទោះបីជាយ៉ាងនេះក្ដី លោក អេង ឆៃអ៊ាង អះអាងថា សកម្មភាពរបស់ពួកលោកបានធ្វើ គឺជាសកម្មភាពស្របច្បាប់ជាតិ និងអន្តរជាតិ។ លោកបញ្ជាក់ថា ចលនាសង្គ្រោះជាតិ នឹងប្រកាសពីមុខទំនិញរបស់មេដឹកនាំផ្ដាច់ការមិនឲ្យប្រជាពលរដ្ឋទិញទំនិញទាំងនោះប្រើប្រាស់នៅសប្ដាហ៍ក្រោយ។

Nhận xét
Đăng nhận xét