Bài đăng

អនុ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​មិន​ខ្វល់​បណ្ដឹង​របស់​ក្រសួង​មហាផ្ទៃ

Hình ảnh
អនុ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក អេង ឆៃអ៊ាង មិន​ខ្វល់​ទៅ​នឹង​បណ្ដឹង​របស់​ក្រសួង​មហាផ្ទៃ ប្ដឹង​ប្រឆាំង​រូប​លោក និង​មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ ដទៃ​ទៀត ពី​បទ​ធ្វើ​សកម្មភាព​ខុស​ច្បាប់​ឡើយ។ អ្នក​នាំ​ពាក្យ​សាលាដំបូង​រាជធានី​ភ្នំពេញ លោក លី សុផាណា ឲ្យ​កាសែត​ក្នុង​ស្រុក​ដឹង​កាល​ពី​ថ្ងៃ​ទី​១៥ ខែ​កុម្ភៈ ថា តុលាការ កំពុង​ពិនិត្យ និង​ចាត់ការ​បណ្ដឹង​នេះ។ មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​ទាំង ៥​រូប ដែល​ក្រសួង​មហាផ្ទៃ ប្ដឹង​នោះ មាន​លោក សម រង្ស៊ី ប្រធាន​ចលនា​សង្គ្រោះ​ជាតិ អ្នកស្រី ជូឡុង សូមូរ៉ា តំណាងរាស្ត្រ​ជាប់​ឆ្នោត​មណ្ឌល​ភ្នំពេញ កញ្ញា កឹម មនោវិទ្យា អនុ​ប្រធាន​កិច្ចការ​សាធារណៈ​នៃ​គណបក្ស​សង្គ្រោះ​ជាតិ អនុ​ប្រធាន​គណបក្ស​ប្រឆាំង ២​រូប​ទៀត គឺ​លោក លោក អេង ឆៃអ៊ាង និង​អ្នកស្រី មូរ សុខហួរ។ ទោះបីជា​យ៉ាង​នេះ​ក្ដី លោក អេង ឆៃអ៊ាង អះអាង​ថា សកម្មភាព​របស់​ពួក​លោក​បាន​ធ្វើ គឺ​ជា​សកម្មភាព​ស្រប​ច្បាប់​ជាតិ និង​អន្តរជាតិ។ លោក​បញ្ជាក់​ថា ចលនា​សង្គ្រោះ​ជាតិ នឹង​ប្រកាស​ពី​មុខ​ទំនិញ​របស់​មេដឹកនាំ​ផ្ដាច់ការ​មិន​ឲ្យ​ប្រជាពលរដ្ឋ​ទិញ​ទំនិញ​ទាំង​នោះ​ប្រើប្រាស់​នៅ​សប្ដាហ៍​ក្រោយ។

ចលនា​សង្គ្រោះ​ជាតិ​ប្រកាស​ឲ្យ​ពលរដ្ឋ​ឈប់​ទិញ​ទឹក​សុទ្ធ​វីតាល់​និង​ទំនិញ​ផ្សេងៗ​ទៀត

Hình ảnh
ខណៈ​ដែល​របប​ក្រុង​ភ្នំពេញ កំពុង​រិះរក​វិធី​ប្ដឹង និង​ស្វះស្វែង​បង្ក្រាប​ចលនា​សង្គ្រោះ​ជាតិ ដែល​ទើប​បង្កើត​ឡើង​ដោយ លោក សម រង្ស៊ី ​ចលនា​នេះ​ក៏​ចាប់​ផ្ដើម​យុទ្ធនាការ​ឃោសនា​ជា​លើក​ទី​មួយ​របស់​ខ្លួន​ដែរ នោះ​គឺ​ការ​អំពាវនាវ​អោយ​ប្រជាពលរដ្ឋ​ធ្វើ​ពហិការ​ឈប់​ទិញ​ទឹក​សុទ្ធ​ម៉ាក វីតាល់ (Vital) និង​មុខ​ទំនិញ​មួយ​ចំនួន​ផ្សេងៗ​ទៀត​ប្រើប្រាស់ ចាប់​ពី​សប្ដាហ៍​ក្រោយ​នេះ​ទៅ។ ចលនា​សង្គ្រោះ​ជាតិ បាន​ចាត់​ទុក​ទឹក​សុទ្ធ​វីតាល់ និង​ផលិតផល​ជា​ច្រើន​ទៀត​ដែល​ជា​ក្រុមហ៊ុន​របស់​ក្រុម​គ្រួសារ​លោក​នាយករដ្ឋមន្ត្រី និង​បក្ខពួក ជា​ក្រុម​ដែល​បំផ្លាញ​លទ្ធិប្រធិបតេយ្យ​នៅ​កម្ពុជា ហើយ​ថា ទឹក​សុទ្ធ​វីតាល់ នេះ ជា​ទឹក​ជ្រោះ​ទឹក​ភ្នែក។ នៅ​ក្នុង​ខ្សែ​វីដេអូ​មួយ​ដែល​រៀបរាប់​ពី​បុរស​វ័យ​ចំណាស់​ម្នាក់​រងគ្រោះ​នៅ​តំបន់​បឹងកក់ តាម​រយៈ​បទ​ចំរៀង​នោះ មាន​ខ្លឹមសារ​ថា ក្រុមហ៊ុន​វីតាល់ ជា​ក្រុមហ៊ុន​ដែល​កើត​ចេញ​ពី​ត្រកូល​អ្នក​មាន​អំណាច​ផ្ដាច់ការ ដែល​បំផ្លាញ​លទ្ធិប្រជាធិបតេយ្យ ជា​ក្រុមហ៊ុន​ដែល​បាន​ច្រោះ​បឺត​ទឹក​ភ្នែក​បងប្អូន​បឹងកក់ និង​ឈូស​ឆាយ​បំផ្លាញ​ផ្ទះ​បងប្អូន​បឹងកក់ ជាដើម។ អនុ​ប្រធាន​គណបក្ស​ស​ង្គ្រោះ​ជាតិ លោក អេង ឆៃអ៊ាង ដែល​ជា​...